នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែងថា ការដាំកូនឈើ ការសាងសង់ស្រះទឹក និង អាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើ លើផ្ទៃដី ៥៣០ហិចតា នៅភ្នំតាម៉ៅអនុវត្តន៍ការងារជិតរួចរាល់ ១០០%ជាស្ថាពរហើយ

តាកែវ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខភម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានបន្តចុះដាំកូនឈើ បន្ថែមនៅចន្លោះ កូនឈើប្រណិតដែលបានដាំរួច និងបន្តចុះពិនិត្យមើលស្រះទឹកនិង អាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើ លើផ្ទៃដី ៥៣០ហិចតា របស់កងវិស្វកម្មបញ្ជាការដ្ឋានអង្គរក្ស ផ្ទាល់ដែលអនុវត្តន៍
ការងារជិតរួចរាល់ ១០០%ជាស្ថាពរហើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ តាមក្រសួង ស្ថាប័ន សប្បុរសជននានាបានចូលរួមដាំកូនឈើផ្ទាល់នៅតំបន់ភ្នំតាម៉ៅ ថែមទាំងបាននាំយកនូវអំណោយ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាខ្លះផង សម្រាប់បំប៉នកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលមានកងវិស្វកម្ម របស់បញ្ជាកាដ្ឋានអង្គរក្សផ្ទាល់ ដែលបានអនុត្តន៍ការងារ ឈួស ឆាយ កាយកប់សម្អាតដី សម្រាប់ដាំកូនឈើប្រណិត ជីកស្រះ ជីកអាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើនៅរដូវប្រាំង មានទឹកគ្រប់គ្រាន់ដោយគ្រាន់បញ្ហាចោទនោះទេ ក្នុងនោះ
ឈួសឆាយធ្វើផ្លូវចេញចូលខ្វាត់ខ្វែង យ៉ាងងាយស្រួលសម្រាប់ភ្ញៀវជាតិ អន្តរជាតិចេញចូលទស្សនាកំសាន្តក្នុងសួនឧស្យានកូនឈើប្រណិតភ្នំតាម៉ៅតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់គួជាទីមោទន ។

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ក៏សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិអញ្ជើញមកទស្សនាកំសាន្តនៅក្នុងតំបន់ឧស្យានសួនកូនឈើប្រណិត ភ្នំតាម៉ៅ ដែលមានកូនឈើប្រណិតយ៉ាងស្រស់ស្អាតនិងមានស្មៅ ដើមឈើអមស្រះទឹកអាងស្តុកទឹក ដែលមានទេសភាព ស្រស់បំព្រងគួឱ្យចង់គយគន់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner