សម្តេចក្រឡាហោម ស ខេង រកកិច្ចសហការពីភាគីចិនទប់ស្កាត់អំពើជួញដូរឆ្លងដែន (Video Inside)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា បានស្នើរកកិច្ច សហការពីប្រទេសចិន ដើម្បីការកាត់ផ្ដាច់ខ្សែបណ្ដាញមេខ្លោងជួញដូរមនុស្សមកកម្ពុជា។ ការ ស្នើរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៧កញ្ញានេះនាវិមានរដ្ឋសភាក្នុង ឱកាសដែលបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន ចូលជួបពិភាក្សាការងារ។

កម្ពុជាកំពុងស្ថិតក្នុងយុទ្ធនាការបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ក្រោយមានសេចក្តីរាយ ការណ៍ថាមានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួក ក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំង និងចាប់ជំរិត មនុស្សក្រោម រូបភាពល្បួងមនុស្សមកធ្វើការ ក្នុងប្រទេសកម្ពុជា ដោយឱ្យកម្រៃពលកម្មច្រើន។

កាលពីសប្តាហ៍មុន, ទូកមួយគ្រឿងផ្ទុក មនុស្ស៤១នាក់ភាគច្រើនជាជនជាតិចិនមកពីខេត្តហ្វូចៀន បានលិចក្នុងដែនសមុទ្ទកម្ពុជា បណ្តាលឱ្យមាន មនុស្សស្លាប់៣នាក់, បាត់ខ្លួន៨នាក់ ខណៈ២៤នាក់ដទៃទៀត ត្រូវបានជួយ សង្គ្រោះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើស នាពេល កន្លងមកជាមួយភាគីចិន។ សម្ដេចក្រឡាហោម បានថ្លែងថា កម្ពុជា គឺជាប្រទេស រងគ្រោះដោយសារអំពើកេងប្រយោជន៍ពីសំណាក់ក្រុមជនទុច្ចរិត ដែលក្នុងន័យនេះ សម្ដេចក្រឡាហោមបានស្នើភាគីចិនបន្តគាំទ្រតាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោង នៅក្នុងប្រទេសសាម៉ី ដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែល មាន នៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានថ្លែងសន្យាកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរ កម្ពុជា និងការជួយផ្សព្វផ្សាយ ឱ្យគេបានដឹងពីមធ្យោបាយនិងព័ត៌មានទាក់ទងមកអាជ្ញាធរ កម្ពុជាដើម្បីការជួយសង្គ្រោះពលរដ្ឋបរទេសទាំងឡាយដែលរងការចាញ់បោកពីក្រុមឧក្រិដ្ឋ បរទេសទាំងនោះ។

ads banner