ព្យាករណ៍អាកាសធាតុ (Video Inside)

កម្ពុជាកំពុងរងនឹងការធ្លាក់ភ្លៀងច្រើនក្នុងសប្តាហ៍នេះ ខណៈដែលរងនឹងចំហាយ ឥទ្ធិពល ព្យុះទី១៦ ឈ្មោះ ណូរុ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្រៅពីឥទ្ធិពលនៃព្យុះទី១៦នេះ, កម្ពុជានៅបានរង ឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និង ខ្យល់មូសុងនិរតី ក្នុងកម្រិត មធ្យមថែមទៀត ។

យោងតាមការព្យាករណ៍, នៅតំបន់ទំនាបកណ្តាល រវាងពីថ្ងៃទី២៨ដល់២៩ ខែកញ្ញា បណ្តា ខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃ អាចមានភ្លៀង ក្នុងកំរិតពីបង្គួរទៅច្រើន ដែលលាយ ឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ខេត្តចំនួន៨នៃឧត្តរនិងភាគពាយព្យរួមមានខេត្ត ឧត្តរ មានជ័យ ,ព្រះវិហារ ,រតនគិរី ,សៀមរាប ,បន្ទាយមានជ័យ ,ប៉ៃលិន ,បាត់ដំបង និងខេត្ត ពោធិ៍សាត់ នឹងមានការធ្លាក់ភ្លៀងច្រើន និងកន្លែងខ្លះបង្កភាពលិចលង់ដោយសារតែជំនន់ទឹក មិនទាន់ស្រកចុះខណៈដែលទឹកនឹងហូរពីប្រទេសថៃបន្ថែមទៀត។ សេចក្តីរាយការណ៍ពេល នេះបានបង្ហាញថាផ្លូវជាតិនិងផ្លូវក្នុងខេត្តមួយចំនួន បានជន់លិចនិងរថយន្តធុនធ្ងន់ត្រូវបាន ហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ឡើយ។

រីឯរាជធានី និងបណ្តាខេត្តដទៃទៀត ភ្លៀងនឹង អាច ធ្លាក់ក្នុងកំរិតពីតិចទៅបង្គួរតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។

ចំណែកនៅតំបន់ខ្ពង់រាប នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន ដែលលាយឡំទៅ ដោយផ្លូវ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ការព្យាករណ៍បន្តពីថ្ងៃទី៣០ ខែកញ្ញា ទៅ ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅ បង្គួរតែប៉ុណ្ណោះ ។

ដោយឡែកនៅតំបន់មាត់សមុទ នោះវិញ អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែល លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងលាយ ឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូត ដល់ថ្ងៃទី៣០ ខែកញ្ញា ។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្ដ ទុកដាក់និងមាន ការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមាន ឡើងជាយថាហេតុ ៕

ads banner