បុរសម្នាក់ស្លាប់ក្នុងរថយន្ត ពេលបើកបរធ្លាក់ក្នុងអាងកំពីងពួយ (Video Inside)

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញក្នុងរថយន្ត Ford ខណៈដែលរថយន្តនេះ ត្រូវពលរដ្ឋ បញ្ជាក់ថាបានបើកធ្លាក់ចូលក្នុងអាងទឹកបឹងរមណីយដ្ឋានកំពីងពួយ។ ហេតុការណ៍បើករថយន្តធ្លាក់ចូលក្នុងអាងនោះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី ២៦ ខែកញ្ញា ប៉ុន្តែមិនមាន សេចក្តីរាយការណ៍ថាបណ្តាលមកពីមូលហេតុអ្វីឡើយ ដោយខ្លះសង្ស័យថាអាចបណ្តាលមកពីបើកបរស្រវឹង។

សាកសពបុរសរងគ្រោះឈ្មោះ ហេង បណ្ឌិត អាយុ២៨ឆ្នាំ ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីសាធារណៈការដឹកជញ្ជូននៅខេត្តបាត់ដំបង។ សាកសពនិងរថយន្ត ទើបត្រូវបានគេ ស្រង់មកលើគោកនៅថ្ងៃទី២៧កញ្ញានេះ។

ads banner