ធនាគារ World Bank ព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)

ធនាគារ World Bank បានព្យាករណ៍នូវកំណើនសេដ្ឋកិច្ចកម្ពុជាពីរង្វង់ ៤.៥% ដល់ ៤.៨% នៅ ឆ្នាំ២០២២ ។ របាយការណ៍ធនាគារដដែលថ្ងៃទី២៧កញ្ញានេះ បានព្យាករណ៍ទៀតថា រហូត ដល់ឆ្នាំ២០២៣ សន្ទុះសេដ្ឋកិច្ចនឹងមានកំណើនដល់ ៥.២ភាគរយ។

ការព្យាករណ៍នេះបានធ្វើ ឡើងក្រោយការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ យោងតាមធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២២ នឹងមាន៥.៣% ប៉ុន្តែ ធនាគារបាន បន្ទាបការព្យាករណ៍អត្រាកំណើននៅឆ្នាំ២០២៣ ពី ៦.៥% មកនៅត្រឹម៦.២% ដោយសារការ ចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

ads banner