ចិន ប្រើដ្រូនចាប់កំហុសអ្នកល្មើសច្បាប់ចរាចរណ៍

ចិនបានប្រើប្រាស់រ៉ូបូត និង Drone ដើម្បីត្រួតពិនិត្យចរាចរណ៍ និងព្រមានដល់អ្នកដែលល្មើសនឹងច្បាប់ ស្របពេលដែលប្រទេសចិនតែងតែនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអនុវត្តន៍ច្បាប់ដូចជាប្រើប្រាស់ AI និងប្រព័ន្ធចំណាំផ្ទៃមុខ ដើម្បីវែករកមុខជនល្មើសពីចម្ងាយជាដើម។

Droneហោះលើមេឃបានបញ្ចេញសំឡេងថា យើងគឺជាប៉ូលិសតាមការចុះផ្សាយរបស់ Beebom វីដេអូនៃហេតុការណ៍នេះ ទទួលបានការចែកចាយពាសពេញបណ្ដាញសង្គមចិន Weibo និងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់។ បង្ហោះត្រឹម៤ម៉ោង វាអាចទាក់ទាញអ្នកចូលមើល៣៤លានដងឯណោះ។

គេដឹងថា Drone ក្នុងវីដេអូគឺគ្រប់គ្រងដោយស្នងការប៉ូលិសខេត្ត Fujian ដោយចាប់តាំងពីខែកញ្ញាឆ្នាំមុន គឺមាន Drone ចំនួនពីរ ហោះល្បាតនៅលើដងផ្លូវក្នុងខេត្ត Fujian។ Drone ទាំងពីរបានឃ្លាំមើលករណីល្មើសច្បាប់ចរាចរណ៍បាន ២១៨៤ ករណី។ បច្ចុប្បន្នពួកវាស្ថិតក្រោមការបញ្ជារបស់ក្រុមប៉ូលិសដែលមានសមាជិក១០នាក់។ គេប្រើប្រាស់សម្រាប់ស្វែងរករថយន្តគ្មានផ្លាកលេខ ត្រួតពិនិត្យអ្នកបើកបរល្មើសនឹងភ្លើងស្តុប បើកបរខុសគន្លង និងមិនពាក់មួកសុវត្ថិភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner