សម្តេចតេជោសែន៖ វិស័យឯកជនគឺជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានដាស់តឿននិស្សិតដែលទទួលសញ្ញាបត្រនៃវិទ្យាស្ថានវ៉ាន់ដា ជុំវិញ កិច្ចការខ្លះពាក់ព័ន្ធនឹងការដឹកនាំប្រទេសជាតិក្នុងវិស័យរក្សាតុល្យភាពដំណើរការសេដ្ឋកិច្ច ក្នុងសង្គម។ វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជននិងជាវិទ្យាស្ថានឯកទេសគណ នេយ្យនិងពន្ធដា ។

សម្តេចតេជោហ៊ុនសែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតចំនួន៣ពាន់ ៨៦៦នាក់ ដែលរួម មានថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និង ថ្នាក់បណ្ឌិត បានលើកឡើងថាវិស័យឯកជនគឺ ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋ កិច្ច ដែលគេមិនត្រូវមើលរំលងឡើយ។

ក្នុងប្រសាសន៍ ផ្តល់បទពិសោធន៍ខ្លះ, សម្តេចបានលើក ឡើងនូវអតុល្យភាពនៃដំណើរការសេដ្ឋកិច្ចតាម ប្រទេសខ្លះជាពិសេសប្រទេសសិរីលង្កាកន្លង មកនេះ ដែលបានធ្វើឱ្យដំណើរការសេដ្ឋកិច្ច ដួលរលំ។ ប្រទេសសិរីលង្កា ជាប្រទេសដែល មាន ពលរដ្ឋចំនួនជាង២១លាននាក់។ (សម្លេងសម្តេច)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមនិស្សិតដែលទទួលសញ្ញាបត្រថាបើសិនជាវិស័យឯក ជនមិនរីកចំរើននោះទេ មានន័យថាប្រទេសមួយដែលចង់អភិវឌ្ឍន៍នោះ នឹងចប់ដំណើរការ របស់ខ្លួនជាមិនខាន។

ក្នុងប្រសាសន៍ពាក់ព័ន្ធនឹងបទពិសោធន៍ជោគជ័យរបស់កម្ពុជាដដែល, សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា ដែលបានងើបឡើងសាឡើងវិញបន្ទាបពីរង នូវវិបត្តិសេដ្ឋកិច្ចរយៈពេលប្រមាណ២ឆ្នាំកន្លងមកនេះដោយសារតែជម្ងឺរាតត្បាតកូវីដ១៩។ សម្តេចតេជោហ៊ុនសែនបាន ថ្លែងការប្រមូលពន្ធផ្ទៃក្នុងរបស់កម្ពុជានាពេលនេះ បានប្រមូល ចំណូលក្នុងមួយខែប្រមាណ ២៥០លានដុល្លារ។

តើចំណូលប្រមូលពន្ធផ្ទៃក្នុងនេះមានភាព ពាក់ព័ន្ធយ៉ាងណាជាមួយនឹងវិស័យរីកចំរើនរបស់ឯកជនោះ? សម្តេចនាយករដ្ឋមន្ត្រីបាន ប្រាប់ក្រុមនិស្សិតដែលទើបទទួលបានសញ្ញាបត្រនាថ្ងៃទី៣តុលានេះ។ (សម្លេងសម្តេច)

ads banner