ឧត្តមមន្ត្រីបរិស្ថានចំនួន១៥ប្រទេស ជួបប្រជុំគ្នា៥ថ្ងៃ លើទឹកដីខេត្តសៀមរាប (Video Inside)

កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅខេត្ដសៀមរាប បាន ចាប់ផ្តើមនៅថ្ងៃទី៣តុលានេះហើយ ដែលនឹងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមកពីចំនួន១៥ប្រទេស។

យោងតាមរដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប នឹងមាន រយៈពេល៥ថ្ងៃ ប៉ុន្តែការចាប់ផ្តើមនូវកិច្ចប្រជុំធំនឹងរៀបចំធ្វើនៅថ្ងៃទី៥តុលា។ (សម្លេង)

កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ បានទន្ទឹមនឹងកត្តាប្រែ ប្រួលអាកាសធាតុរបស់ពិភពលោកធ្វើឱ្យប្រទេសមួយចំនួនបានរងគ្រោះគួរឱ្យកត់សម្គាល់។ ភាពប្រែប្រួលដោយសារតែវិបត្តិបរិស្ថានក្នុងឆ្នាំ២០២២ បាននាំឱ្យប្រទេសក្នុងអឌ្ឍគោលខាង ជើង បានរងនឹងភាពរាំងស្ងួតនិងការកើនឡើងកម្តៅផែនដី, ខណៈដែលបណ្តាប្រទេសក្នុង អឌ្ឍគោលខាងត្បូង បែរជារងនឹងការលិចលង់ដោយកត្តាជំនន់ទឹកភ្លៀងនោះទៅវិញ។

តើក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ប្រព្រឹត្តទៅក្នុងខេត្ត សៀមរាបក្នុងសប្តាហ៍នេះ បានផ្តោតលើអ្វីខ្លះ? លោកនេត្រ ភក្ត្រាបានប្រាប់អប្សរាណិតយ៉ាង នេះ ។ (សម្លេងភក្ត្រា)

រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាក្នុងកិច្ចប្រជុំនាសប្តាហ៍នេះផងដែរ ក៏នឹងមានកិច្ច ប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន អាមេរិក និងកិច្ចប្រជុំអាស៊ានអឺរ៉ុបដើម្បីកិច្ចពិភាក្សាលើបញ្ហា បរិស្ថានិងការប្រែប្រួលអាកាសធាតុដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌតំបន់ជាមួយនឹងសហរដ្ឋអាមេរិកនិងអឺរ៉ុប។

លទ្ធផលនៃកិច្ចប្រជុំទាំង៥ថ្ងៃនៅក្នុងប្រទេសកម្ពុជា នេះ នឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋ មន្រ្តីបរិស្ថានអាស៊ានក្នុងប្រទេសឡាវក្នុងឆ្នាំ២០២៣ ដើម្បីរកការពិនិត្យនិងអនុម័ត។

ads banner