សម្តេចតេជោ ហ៊ុន សែន អំពាវនាវរក្សាតុល្យភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈមនាពេលនេះ គឺមិនមែនដោយសារតែកត្តាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមួយមុខនោះទេ។ ការដាក់ទណ្ឌ កម្មរបស់មហាអំណាចពិភពលោក គឺជាបញ្ហាពាក់ព័ន្ធសំខាន់នៃការធ្វើឱ្យរបត់នៃដំណើរ សេដ្ឋកិច្ចពិភពលោកបានជួបនូវវិបត្តិរបស់វា។
សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញសញ្ញាប្រកាសអាសន្នដោយសារតែកត្តាអតិផរណាបានកើនឡើងខ្ពស់ និងអត្រាការប្រាក់បានកើនយ៉ាងគំហុក ខណៈដែលសង្គ្រាមនៅ ក្នុង ប្រទេសអ៊ុយក្រែនកំពុងតែបន្ត។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលជាខ្លាំង លើដំណើរការសេដ្ឋកិច្ចពិភពលោក គ្រាដែលប្រទេសរុស្ស៊ីបានស្ថិតក្រោមការដាក់ទណ្ឌកម្ម ដែលទណ្ឌកម្មនោះហើយ បានធ្វើឱ្យវិបត្តិប្រឥន្ធនៈ និងការឡើងថ្លៃនៃទំនិញនានា។ សម្តេច តេជោហ៊ុនសែនបានមានប្រសាសន៍ជុំវិញកត្តាធំៗដែលនាំមកនូវវិបត្តិសេដ្ឋកិច្ចពិភពលោក។ (សម្លេងសម្តេច)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនិទស្សន៍ថា ពិភពលោកនាពេលខាងមុខនេះ នឹងប្រឈម វិបត្តិស្បៀងនិងថាមពល ប៉ុន្តែ ភាពប៉ះពាល់នោះនឹងមិនប៉ះពាល់ខ្លាំងដល់ប្រទេសក្នុងអាស៊ី ដែលផលិតស្បៀងឡើយ ជាពិសេសប្រទេសនៅក្នុងអាស៊ាន ដោយសារតែជាប្រទេសដែល ផលិតស្បៀង។ ទោះជាយ៉ាងណាក៏ដោយ ចំហាយរងឥទ្ធិពលនៅតែមិនអាចចៀស ផុតបាន ឡើយ។ សម្តេចតេជោបានលើកឡើងជុំវិញវិបត្តិសេដ្ឋកិច្ចពិភពលោកដែលធ្វើឱ្យតម្លៃលុយ អឺរ៉ូបានធ្លាក់ចុះ, តម្លៃប្រាក់នានាក្នុងសកលលោក ក្នុងនោះរួមមានទាំងតម្លៃប្រាក់រៀលខ្មែរ បានធ្លាក់ចុះតិចតួចផងទៀត។ (សម្លេងសម្តេច)
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ពលរដ្ឋខ្មែរថានៅចំពោះមុខនាពេលនេះដើម្បីរក្សាតុល្យភាពនៃដំណើរការសេដ្ឋកិច្ចរបស់ជាតិ គឺទី១គឺគេត្រូវរក្សាតុល្យភាពនយោបាយនិងការរក្សាស្ថិរភាព នៃដំណើរ ការម៉ាក្រូសេដ្ឋកិច្ច។