សម្តេចព្រមានដល់បុគ្គលដែលមិនព្រមចេញពីតំបន់រក្សាការពារនៅអង្គរ (Video Inside)

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់សាជាថ្មីម្តងទៀតជុំវិញចំណាត់ការរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់អង្គរ ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំធ្វើជាច្រើនលើករួចមកនេះដើម្បីការ បំពេញកាតព្វកិច្ចដាក់ចេញដោយអង្គការយូណេស្កូ។

តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទី ក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ ក្នុងន័យនេះ តំបន់ការ ពារ បេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រ ក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយ មិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើ ជាកម្មសិទ្ធិណាមួយឡើយ។

ក្រោយការចុះ រៀបចំសណ្តាប់ធ្នាប់ច្រើនលើកសារនិងមានការផ្តល់ដីជួនពលរដ្ឋទៅតាំងទីលំនៅថ្មីថែមទៀត នោះ, សេចក្តីរាយការណ៍ថាមានពលរដ្ឋខ្លះនៅតែលង់នឹងជំនឿក្រុមដែលញុះញង់រង់ចាំភាព ចំណេញ។ សម្តេចតេជោហ៊ុនសែន បានថ្លែងព្រមាននៅថ្ងៃនេះប្រាប់ដល់បុគ្គលដែលជឿលើ ការញុះញង់នោះ។ (សម្លេង)

ads banner