ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកពលីជីវិតរបស់យោធិន២រូប ក្នុងការជួយសង្គ្រោះកុមារ លង់ទឹកគឺជាគំរូនៃ «ស្មារតីអង់អាច ក្លាហានឆន្ទៈមោះមុត (Video Inside)

ពលិកម្មជីវិតរបស់យោធិន២រូបដែលជួយសង្គ្រោះកុមារ២នាក់ដែលបានលង់ទឹក កំពុងក្លាយ ជាវីរភាពមួយរបស់កងយោធពលខេមរភូមិន្ទ។ ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ និង ពល បាលឯក ឈន ស៊ីដេត នៃកងវរសេនាតូច៤២២ បានបាត់បង់ជីវិតខ្លួនឯងក្នុងទឹកកំពុងហូរគួច ខណៈចុះជួយសង្គ្រោះជីវិតកុមារ២រូបដែលកំពុងលង់ទឹក។ កុមារទាំង២ បានរូចផុតពីការស្លាប់ ប៉ុន្តែយោធិនទាំង២ បានបាត់ជីវិតដោយសារទឹកហូរគូចខ្លាំងពេក។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចអាង អង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី៣០កញ្ញាឆ្នាំ២០២២ ។ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកការ បាត់បង់នេះ គឺជាការបាត់នូវកងទ័ពដ៏ អង់ អាចក្លាហាននៅក្នុងកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ ដែលបានចូលរួមបម្រើ ជាតិមាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីអង់ អាចក្លាហានឆន្ទៈមោះមុត និងហ៊ានពលី ជីវិតដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានជួយ ឧបត្ថម្ភថវិកាជូនគ្រួសារសពយោ ធិនទាំង២ដោយក្នុងមួយគ្រួសារទទួលបានថវិកាច១០លាន រៀល។ នៅជាមួយគ្នានេះផងដែរ, អគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៣តុលានេះបានចេញសេក្ដីសម្រេច ដំឡើងឋានន្តរស័ក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ ឯកជូនដល់សពយោធិនទាំង២រូប ដែលបានពលីក្នុងបេសកកម្មជួយសង្គ្រោះក្មេងលង់ទឹក។

ads banner