កម្ពុជាដកចេញតម្រូវការឆែកវិញ្ញាបនបណ្ណកូវីដ១៩មកពីក្រៅប្រទេស (Video Inside)

កម្ពុជាបានដកចេញនូវតម្រូវការឆែកវិញ្ញាបនបត្រវ៉ាក់សាំងដល់អ្នក ធ្វើដំណើរមកពីក្រៅប្រ ទេសហើយខណៈដែលតួលេខឆ្លងថ្មីដោយសារជម្ងឺកូវីដ១៩ បានបន្តធ្លាក់ចុះជាលំដាប់ថែម ទៀតនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ការដកចេញនូវតម្រូវ ការឆែកវិញ្ញាបនបត្រវ៉ាក់សាំងកូវីដ១៩ដល់អ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងចាប់ផ្តើមពីថ្ងៃ ទី៣តុលានេះទៅ។

នៅទន្ទឹមនេះផងដែរ, តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ នេះ នៅកម្ពុជា មានការ ថយចុះតិចតួចថែមទៀត បើប្រៀបធៀបនឹងសប្តាហ៍មុន ។ តួលេខឆ្លង ក្នុងរយៈពេល ៣ថ្ងៃមក នេះ មាន ១៦នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាក្នុងរយៈពេល ៩៧ថ្ងៃ ដែលបានរកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុប ចំនួន ១ពាន់ ៤៨៣នាក់ ហើយ។

កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ តុលា បានកើនដល់ចំនួន ១៥លាន ១៩ម៉ឺន ៦ពាន់ ៨៤៣នាក់ ដែលស្មើនឹង ៩៤,៩៨ ភាគរយ ។

ads banner