ព្រះមហាក្សត្រកោតសរសើរចំណាត់ការរាជរដ្ឋាភិបាល និងរដ្ឋសភា នៃប្រទេសកម្ពុជា (Video Inside)
រដ្ឋសភាបានបើកបវេសនកាលរបស់ខ្លួននៅថ្ងៃទី៣តុលាឆ្នាំ២០២២ ដោយអ្នកតំណាងរាស្ត្រ ដែលចូលរួមទាំងអស់ បានស្តាប់នូវព្រះរាជសាររបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ។ ព្រះ មហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល បានធ្វើឱ្យការងារលើគ្រប់វិស័យមានដំណើរការជាប្រក្រតីឡើងវិញ ក្រោយការបើកប្រទេស សាឡើងវិញ។
ព្រះរាជសារបានកោតសរសើរលើចំណាត់ការរបស់សម្តេចតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសមានការគាំទ្រពីប្រជាពលរដ្ឋ, ការគាំទ្រពីដៃគូសហការ នានារួម ទាំងរដ្ឋសភា ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ។
ព្រះរាជសារបានអបអរសាទរចំពោះពលរដ្ឋច្រើនលើសលប់បានអញ្ជើញចូលរួមបោះឆ្នោតដើម្បី ជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានប្រកបដោយសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ ព្រះ រាជសារនៅបានកោតសរសើរដល់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា, អនុ ប្រធានរដ្ឋសភានិងអ្នកតំណាងរាស្ត្រទាំងអស់ក្នុងការជួយធ្វើឱ្យសង្គមជាតិមានស្ថានភាព នយោបាយល្អស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសារបានសរសេរ ចុងក្រោយថា «សមិទ្ធផលទាំងនេះ បានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រាថ្នាចង់បានប្រកបដោយស្នាមញញឹមសប្បាយរីករាយនិងការរីកចំរើនជាលំដាប់»។