នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ច្រានចោលការចរចារុះរើគណៈរដ្ឋមន្ត្រី
អត្ថបទដោយ៖
Kien Sereyvuth
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានច្រានចោលការពិភាក្សាអំពីគម្រោងរុះរើគណៈរដ្ឋមន្ត្រី ដោយលើកឡើងថា ការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺនឹងមិនអាចដោះស្រាយបញ្ហាទេ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុ កាលពីម្សិលមិញ លោក ម៉ាហាធៀ បាននិយាយថា ការនាំឲ្យមានឈាមថ្មីអាចបង្កឲ្យបញ្ហាកាន់តែធំឡើង។ លោកថា «ប្រសិនបើខ្ញុំផ្លាស់ប្តូររដ្ឋមន្ត្រីម្នាក់ ហើយដាក់រដ្ឋមន្ត្រីថ្មីនោះ បេក្ខភាពដែលខ្ញុំមាន គឺត្រូវតែថ្មីទាំងអស់»។ លោក ម៉ាហាធៀ បានបន្ថែមទៀតថា ការរុះរើគណៈរដ្ឋមន្ត្រីប្រហែលជាបង្កើតបញ្ហាកាន់តែច្រើន ចៀសជាងដំណោះស្រាយបញ្ហាមានស្រាប់៕ធ.ដ