មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ រិះគន់អង្គការលីកាដូ (Video Inside)
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានរិះគន់អង្គការក្រៅរដ្ឋាភិបាលលីកាដូ ដោយបញ្ជាក់ថាអង្គ ការសិទ្ធិមនុស្សមួយនោះ ជាអង្គការដែលធ្វើការសន្និដ្ឋានដោយមិនផ្អែកលើទិន្នន័យវិទ្យា សាស្ត្រនោះទេ។
អង្គការលីកាដូ ក្នុងអំឡុងកាលឆ្លងនៃជម្ងឺរាតត្បាតកូវីដ១៩ បានចេញសេច ក្តីរាយការណ៍រិះគន់ជុំវិញច្បាប់របស់រាជរដ្ឋាភិបាលដែលរឹតបន្តឹងសិទ្ធិពលរដ្ឋ។ ក្នុងសំណួរ របស់អ្នកសារព័ត៌មាននៅថ្ងៃទី៧តុលាឆ្នាំ២០២២ ទៅកាន់មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លោកបានថ្លែងចំអកការធ្វើកិច្ចការរបស់អង្គការលីកាដូ ដែលមិនផ្អែកតាមកត្តា វិទ្យាសាស្ត្រនោះទេ។
កម្ពុជាក៏ដូចជាពិភពលោក ក្នុងជំនាន់នៃការឆ្លងរាលដាលដែលបង្កឱ្យការស្លាប់និងឆ្លងជា ច្រើននោះ បានដាក់ចេញទាំងវិធានការការពារនិងច្បាប់រឹតបន្តឹងផងដែរ ដើម្បីជួយបង្កាការពារ ពលរដ្ឋមិនឱ្យរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ១៩នោះ។
វិធានការណ៍របស់រាជរដ្ឋាភិបាលនា ពេលនោះ ត្រូវបានក្រុមធ្វើនយោបាយប្រឆាំងបានរិះគន់ ខណៈដែលក្រុមអង្គការក្រៅរដ្ឋាភិ បាលមួយចំនួន បានស្រែកបន្ទរថែមទៀតជុំវិញការចោទប្រកាន់រំលោភសិទ្ធិមនុស្ស ប៉ុន្តែក្រុម សិទ្ធិមនុស្សនិងក្រុមធ្វើនយោបាយប្រឆាំងទាំងនោះ មិនដែលហ៊ានរិះគន់ដល់ប្រទេសនានា ក្នុងតំបន់និងពិភពលោកដែលមានការដាក់រឹតបន្តឹងច្បាប់កូវីដ១៩នោះឡើយ។
កម្ពុជាដោយសារតែការរឹតបន្តឹងច្បាប់ជាមួយនឹងគោលការណ៍ដាក់ចេញដោយច្បាស់លាស់ នោះជាមួយនឹងគោលនយោបាយចាក់ស្រោចវ៉ាក់របស់រាជរដ្ឋាភិបាលនោះហើយ បានធ្វើឱ្យ កម្ពុជា គឺជាប្រទេសមុនគេបំផុតក្នុងអាស៊ានដែលប្រកាសបើកដំណើរការសេដ្ឋកិច្ចជាតិឡើង វិញកាលពីដើមខែវិច្ឆិកាឆ្នាំ២០២១។