ក្រសួងមហាផ្ទៃពិនិត្យលទ្ធផលការបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ (Video Inside)
កិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស, ការ ជួញដូរពលកម្ម, អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារ ត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស បានរៀបចំធ្វើនៅទី៧តុលានេះ ក្រោយការ អញ្ជើញ ចូលរួមពីសម្តេចក្រឡាហោមសខេង។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញ ដូរ មនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិត ដែលមានប្រភពមកពីក្រៅប្រ ទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំងនិងចាប់ជំរិត មនុស្ស ក្រោម រូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេសកម្ពុជាដោយឱ្យកម្រៃពលកម្មច្រើន។
របាយការណ៍បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែតុលា សមត្ថកិច្ចកម្ពុជា ទទួលបាន៤២៥សំណើក្នុងការធ្វើអន្តរាគមន៍ជួយមនុស្សសរុបចំនួន ១ពាន់០៦៧នាក់ ដែលមាន១៣សញ្ជាតិ។
សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់។ សម្រាប់ជនសង្ស័យទាំង ៦៧នាក់ ដែល សមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៥២នាក់, ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់។