អ្នកនាំពាក្យក្រសួងយុត្តិធម៌ពន្យល់ពាក់ព័ន្ធការកាត់ទោសមនុស្សច្រើនក្នុងសំណុំរឿងតុលាការ (Video Inside)
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ជុំវិញសំណេរងឿងឆ្ងល់របស់អ្នករាយការណ៍ពិ សេសអង្គការសហប្រជាជាតិដែលទើបបានឃើញជាលើកដំបូងនូវការកាត់ក្តីក្នុងតុលាការ កម្ពុជាដែលមានលក្ខណៈទ្រង់ទ្រាយធំ។
កម្ពុជាក្រោយមានករណីបង្កចលាចលញុះញង់ ដោយមេខ្លោងក្រុមឧទ្ទាមឈ្មោះសមរង្ស៊ីនិងមេខ្លោងដទៃទៀតដែលបាននីរទេសខ្លួនឯង នៅក្រៅស្រុក បានរៀបចំធ្វើការទប់ទល់ទៅវិញ តាមផ្លូវច្បាប់។
មេខ្លោងក្រុមឧទ្ទាមបាន និ យាយញុះញង់ដល់អ្នកគាំទ្រ ត្រូវធ្វើការបះបោរ, អំពាវនាវដល់កម្លាំងទាហាននិងកម្លាំងអនុ វត្តច្បាប់ឱ្យងើបប្រឆាំងបំបែរកាណុងដាក់រាជរដ្ឋាភិបាលដែលជ្រើសរើសដោយសម្លេងគាំទ្រ បោះឆ្នោតពីប្រជាពលរដ្ឋ។
ការអនុវត្តច្បាប់តាមវិធីតុលាការធ្វើកាត់ទោសមនុស្សជាប់ពាក់ ព័ន្ធ ជាច្រើននៃសំណុំរឿងញុះញង់និងបង្កចលាចលក្នុងសង្គម បែរជាត្រូវអ្នករាយការណ៍ ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក វិទិតមុតតាប៊ន បានសរសេរ បង្ហាញការទើបជួបប្រទះលើកដំបូងនៅក្នុងសវនាការតុលាការកម្ពុជា។
លោកជិនម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី៧តុលាឆ្នាំ២០២២ នៅ ទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងពន្យល់មកវិញយ៉ាងនេះ។