គជបប្រកាសការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ (Video Inside)
បញ្ជីបោះឆ្នោតផ្លូវការនិងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈ ចាប់ពីថ្ងៃទី១០តុលានេះហើយ ខណៈដែលការ បោះឆ្នោតសកលនឹងឈានមកដល់ក្នុងរយៈពេលជាង២៨០ថ្ងៃទៅមុខទៀតនេះ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជីពាក់ព័ន្ធនឹងកររៀបចំបោះឆ្នោតសកលទាំងនេះ ត្រូវបានគេបិទផ្សាយនៅតាមបណ្តាឃុំសង្កាត់ទូទាំងប្រទេស និងទិន្នន័យដដែលនេះផងដែរ នឹងត្រូវផ្សាយតាមកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ។
យោងតាមមន្ត្រីគជប «ការ បិទផ្សាយបញ្ជីទាំងនេះ គឺ «ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច ហើយ ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យដែលត្រូវចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោត។ សេចក្តីប្រកាសដដែលបញ្ជាក់ថា «ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយកត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោតកន្លងមកទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។