សម្តេចតេជោ ហ៊ុន សែន លើកតម្លៃ នៃកិច្ចប្រឹងប្រែងចលនាកាយរឹទ្ធជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះចលនាកាយរឹទ្ធិកម្ពុជាដែលបានជម្រុញចលនារបស់ខ្លួនមានការរីកចំរើនដូចតាមបណ្តាប្រទេសនានាលើសកលលោក។

សម្តេចតេជោ បានថ្លែងនៅថ្ងៃទី១០តុលា ក្នុងឳកាសបិទបញ្ចប់មហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានេះថា ការរៀបចំបង្កើតចលនានេះ គឺបន្ទាប់ពីសម្តេចបានជួបជាមួយអតីតនាយកការិយាល័យអង្គការពិភពលោក នៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក គីម គូយ៉ុង កាលពីខែកក្កដា ឆ្នាំ ១៩៩៩។

សម្តេចតេជោបានរំលឹកដល់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានរួមចំណែកយ៉ាងសំខាន់រៀបចំមហាសន្និបាតកាយរឹទ្ធិនេះជាលើកទី១ក្នុងខែមេសាឆ្នាំ២០០៦ និងបានដឹកនាំ ចលនាកាយរឹទ្ធិជាតិ រហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នេះនៅថ្ងៃទី១កក្កដាឆ្នាំ២០០៨។

ក្នុងពិធីដដែលនេះផងទៀត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា អនុម័តជាឯកច្ឆ័ន្ទ អញ្ជើញ ធ្វើជាគរុគុណនៃកាយរឹទិ្ធជាតិកម្ពុជា។ ក្នុងពិធីដដែលនេះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា។

ads banner