កម្ពុជានាំចេញទាំងស្រូវ និងអង្ករបានចំណូលជិត៨៥០លានដុល្លារ រយៈពេល៩ខែ (Video Inside)
កម្ពុជាបាននាំចេញទាំងស្រូវ និងអង្កររួមគ្នា ទទួលបានចំណូលជិត ៨៥០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំនេះ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ការនាំអង្ករ តែមួយមុខក្នុងរយៈពេល៣ត្រីមាស មានចំនួន៤៤ម៉ឺន៩ពាន់៣២៥ តោន ដែលគិតជាទឹក ប្រាក់មានចំនួន២៨៦លាននិង៩០ម៉ឺនដុល្លារអាមេរិក។ ចំណែកការនាំចេញស្រូវ បានចំនួន ២លាន៣៥ម៉ឺន៧ពាន់៦៧៤តោន តម្លៃប្រមាណ៥៦៣លាននិង៥៤ម៉ឺនដុល្លារអាមេរិក។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថាអង្ករខ្មែរដែលបាននាំចេញក្នុងរយៈពេល៩ខែមកនេះ បានលក់ ចេញទៅកាន់គោលដៅចំនួន៥៥ ក្នុងនោះមានប្រទេសចំនួន៩ដែលបានគ្របដណ្តប់លើទី ផ្សារនាំចេញកម្ពុជា ប្រមាណជាង ៨២% ។
ប្រទេសទាំង៩នោះរួមមានប្រទេសចិន៤៤.០៩% ប្រទេសបារាំង១៤.៨៣% ប្រទេសម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង២.៦៣% ប្រទេសព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាល្លឺម៉ង់ ២.០៨%។
ដោយឡែក ស្រូវប្រមាណចំនួនជា២លាន៣៥ម៉ឺនតោនត្រូវបាននាំចេញចេញទៅ ប្រទេស វៀតណាមតែប៉ុណ្ណោះក្នុងរយៈពេល៩ខែកន្លងមកនេះ។