សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំជួយកុមារដែលឳពុកម្តាយធ្វើចំណាកស្រុក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ ដើម្បីរកការបំពេញចន្លោះប្រហោងមួយ ដើម្បីការជួយកុមារបាន រៀនសូត្រខណៈឳពុកម្តាយរបស់ខ្លួនបានធ្វើចំណាកស្រុកដើម្បីការ បំពេញការងារ។

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, សាលារៀនជាច្រើន ត្រូវបានកសាងឡើងដើម្បី ជួយដុសខាត់អនាគតកុមារនិងយុវជនដើម្បីជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ។

ប៉ុន្តែគ្រា ដែលកម្ពុជាកាន់តែធ្វើសមាហរណកម្មជាមួយនឹងពិភពលោក នោះ, ភាពចន្លោះប្រហោងដែលកម្ពុជាមិនទាន់បានបំពេញគ្រប់គ្រាន់ដើម្បីអនាគតកុមារនោះ គឺការជួយដុសខាត់អនាគតរបស់ពួកគេ ក្នុងពេលដែលអ្នកអាណាព្យាបាលឬឳពុកម្តាយរបស់ កុមារ បានធ្វើចំណាកស្រុក។

សម្តេចតេជោហ៊ុនសែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យភ្នំពេញអន្តរជាតិនៅថ្ងៃទី១១តុលានេះ បានស្នើឱ្យក្រសួងអបរំរកវិធីយ៉ាង ណាដើម្បី បំពេញ នូវចន្លោះប្រហោងនៃការជួយដុសខាត់អនាគតកុមារទាំងនេះ។

ក្រសួងអប់រំនៅមិនទាន់មានការសម្រេចច្បាស់លាស់ណាមួយជុំវិញសំណើរបស់សម្តេចនា យករដ្ឋមន្ត្រីនៅឡើយទេ។ កម្ពុជាមានចំនួនពលករធ្វើចំណាកស្រុកបច្ចុប្បន្នប្រមាណជាង២ លាននាក់ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើក្នុងចំណោមពលករធ្វើចំណាកស្រុក ទាំងនោះ សុទ្ធតែមានកូនដែលស្ថិតក្នុងភាពចន្លោះប្រហោងនៃតម្រូវការសិក្សាទាំងអស់នោះ ឡើយ។

ads banner