អាជ្ញាធរបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងការបង្ខាំង និងជួញដូរមនុស្ស (Video Inside)

ឧក្រិដ្ឋជនសង្ស័យជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីបង្ខាំងនិងការជួញដូរមនុស្ស ត្រូវបាន កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការនៅថ្ងៃទី១១តុលាឆ្នាំ២០២២។ បុរសជនសង្ស័យឈ្មោះ អ៊ីផឹង អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧តុលា ក្រោយ សកម្មភាពសង្ស័យចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ជាង១០ម៉ឺនដុល្លារ។

សមត្ថកិច្ចបានរកឃើញអាវុធចំនួន៤ដើម នៅចំណុចខុនដូមួយកន្លែងដែលជនសង្ស័យស្នាក់ នៅ ដែលស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំ ពេញ។ ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចបានជួយរំដោះស្ត្រីរងគ្រោះជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង អាយុ៣៤ឆ្នាំ។ ក្រោយការស្រាវជ្រាវបន្ត, សមត្ថកិច្ចបានរកឃើញបណ្តាញ ជាប់ពាក់ព័ន្ធចំនួន៧នាក់ ជាមួយនឹងគ្រឿងញៀនខ្លះថែមទៀត។ ក្នុងការស្រាវជ្រាវរក បណ្តាញដែលជាប់ពាក់ព័ន្ធនេះ សមត្ថកិច្ចម្នាក់បានរងរបួសជើង ដោយសារជនសង្ស័យបើក រថយន្តបុក និងបានបង្ខំឱ្យមានការផ្ទុះអាវុធផងដែរ។

កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយ មានសេចក្តីរាយការណ៍ថា មាន ក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅប្រទេសបានសហការជាមួយនឹងបក្ខពួកក្នុង ប្រទេសកម្ពុជាបង្កនូវអំពើចាប់ បង្ខាំងមនុស្សក្រោមរូបភាព ល្បួងមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។

ពាក់ព័ន្ធនឹងករណីបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់នេះផងដែរ, មន្ត្រីក្រសួងមហាផ្ទៃបាន ថ្លែងថាគេបានទទួលសំណើចំនួន៧ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងនេះ ដើម្បីជួយ ស្វែងរកមនុស្សចំនួន៥០នាក់។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថាមនុស្សទាំង៥០នាក់ដែលសមត្ថកិច្ចកំពុងស្វែងតាមរកនេះ រួមមាន ជនជាតិខ្មែរ ម្នាក់, វៀតណាម ៤៦នាក់, ចិនម្នាក់ និងឥណ្ឌូនេស៊ី ២នាក់។

ads banner