អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១តុលាថាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេងសាខុន ត្រូវបានស្នើឱ្យតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក វេង សាខុន ត្រូវបានព្រះ រាជក្រិត្យ បញ្ចប់មុខតំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្មកាល ពីថ្ងៃទី៨តុលាឆ្នាំ២០២២។ ឧបនាយករដ្ឋ មន្ត្រីអូនព័ន្ធមុនីរ័ត្ន ត្រូវ បានតែងតាំងជាបណ្តោះ អាសន្នសិនក្នុងនាមជារដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្មនេះ រហូតទាល់ តែស្ថាប័នរដ្ឋសភានឹង ត្រូវបោះឆ្នោតជ្រើសរើសរកសមាជិកថ្មីរបស់ រដ្ឋាភិបាលដើម្បីជំនួស កន្លែងលោកវេងសាខុន។ ហេតុអ្វីបានជាមានការផ្លាស់ប្តូរតួនាទីរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ? សម្តេចបានមានប្រសាសន៍ បញ្ជាក់យ៉ាងនេះ។
នារសៀលថ្ងៃទី១១តុលានេះផងដែរ, ព្រះរាជក្រិត្យត្រាស់បង្គាប់មួយរបស់ព្រះមហាក្សត្រ បាន តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធនឹងការស្វែងរកបេក្ខជនរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មនោះវិញ, មន្ត្រីរដ្ឋសភាបានជួន ដំណឹងថា សភានឹងមានការកោះប្រជុំពេញអង្គមួយនៅថ្ងៃទី១៣តុលាសប្តាហ៍នេះដើម្បី ពិភាក្សានិងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់យុវជននៃទំពាំងស្នងឫស្សីថ្មីមួយរូបគឺ លោកឌិត ទីណា ដែលរាជរដ្ឋាភិបាលបានស្នើជាបេក្ខជនរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ។