កម្ពុជាមានក្រុមហ៊ុនស្លមាសលើកទី៣ (Video Inside)

ក្រុមហ៊ុនរ៉ែមាសមួយទៀតហើយដែលកំពុងចាប់ផ្តើមធ្វើអាជីវកម្មរបស់ខ្លួននៅខេត្តក្រចេះ។ យោងតាមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម ក្រុមហ៊ុនដែលកំពុងដំណើរការ ធ្វើអាជីវកម្មនេះ ឈ្មោះក្រុមហ៊ុនស៊ីង យន់ កាំង យៀង Co., Ltd ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងកាលពីថ្ងៃទី១០តុលាថាក្រុមហ៊ុននោះ បានបើកដំណើរការអាជីវកម្មស្ល និងចាក់ចេញ ជាដុំមាសជាលើកដំបូង ដោយមានផែនការផលិតឱ្យបាន ៦០គីឡូក្រាម នៅក្នុងជំហាន៣ខែ ដំបូងនេះ។

ក្នុងការចាក់ស្លលើកដំបូងនោះ បានចាក់ស្លមាសបានចំនួន ៧ដុំ ដោយមាន ទម្ងន់ សរុបជាង ៨,២ គីឡូក្រាម ដែលមានអត្រាភាពសុទ្ធប្រមាណ ៩៩.៩% ។ ក្រុមហ៊ុនមាសនេះ មានគំរោងផលិតមាសឲ្យបានប្រមាណ ២០ គីឡូក្រាម ក្នុងមួយខែ។

កម្ពុជាទទួលបានការធ្វើអាជីវកម្មចម្រាញ់រ៉ែមាសមានចំនួន ៣ ក្រុមហ៊ុន, ក្នុងនោះ ក្រុមហ៊ុន រឺណេសង់ មីណេរល ខេមបូឌា លីមីធីត Renaissance Minerals (Cambodia) Ltd ក្នុងខេត្ត មណ្ឌលគិរី, ក្រុមហ៊ុន ឌែលខម ខេមបូដៀ (Delcom Cambodia ) ក្នុងខេត្តព្រះវិហារ និងក្រុម ហ៊ុន ស៊ីង យន់ កាំង យៀង Co., Ltd ដែលជាក្រុមហ៊ុនទី៣ កំពុងចាប់ផ្តើមធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស នៅក្នុងស្រុក សំបូរ ខេត្តក្រចេះនេះ៕

ads banner