៩ខែនាំទំនិញចេញក្រោមប្រព័ន្ធអនុគ្រោះ បានចំនួនជាង១៧លានដុល្លារ (Video Inside)
កម្ពុជាបាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់ សរុបជាង១៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានថ្លែងថាការនាំទំនិញចេញ ក្រោមប្រព័ន្ធអនុ គ្រោះពាណិជ្ជកម្មនេះ បានកើនឡើងជាង២៤ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំកន្លងមក។
ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្ត្រីប៉ានសូរស័ក្តិនេះ បានធ្វើឡើងក្នុងពិធី ចុះហត្ថលេខាមួយលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីគម្រោងរោងចក្រ កាន់ តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី១០តុលាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
កម្ពុជាបានសម្រេចនូវកិច្ចព្រមព្រៀងកម្មវិធីពាណិជ្ជកម្មសេរីមួយចំនួនក្នុងនោះរួមមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននិងកិច្ច ព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងកម្ពុជា-កូរ៉េ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍រំលឹកថា ការនាំចេញរបស់ កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ២០០១ មានត្រឹមតែជាង ១ពាន់ ១៨០លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែ ចំនួននេះ បានកើនឡើងដល់ជាង ១៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌ មានទឹកប្រាក់ចំនួនជាង ៦ពាន់៧០០លានដុល្លារអាមេរិក និងការនាំចេញផលិតផលធ្វើដំណើរនិងកាបូប មានទឹកប្រាក់ ចំនួនជាង ១ពាន់១៨០លានដុល្លារអាមេរិក។