ប្រេងសាំងនៅដដែល ប្រេងម៉ាស៊ូតកើនឡើង (Video Inside)

តម្លៃប្រេងសាំងនៅដដែលប៉ុន្តែតម្លសប្រេងម៉ាស៊ូតបានកើនឡើងវិញ សម្រាប់ក្នុងការលក់ រយៈពេល១០ថ្ងៃខាងមុខ នេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ រវាងពីថ្ងៃទី១១ រហូតដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺនៅថេរ បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន។ ចំណែក ប្រេងម៉ាស៊ូតថ្លៃ៥ពាន់១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើង មកវិញ ចំនួន៤៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ ជាង តម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៨៥០ រៀល , និងកន្លែងខ្លះតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner