សម្តេចតេជោ ហ៊ុន សែន អរគុណតុលាការបារាំង ដែលរកយុត្តិធម៌ប្រឆាំងនឹងសម្តីបរិហាកេរ្តិ៍ សម រង្ស៊ី (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់តុលាការបារាំងក្នុងការរកយុត្តិធម៌ជួនសម្តេច តេជោហ៊ុនសែន ពាក់ព័ន្ធនឹងសម្តីបរិហារកេរ្តិ៍។

លោកសមរង្ស៊ី កាលពីខែ មិថុនាឆ្នាំ២០១៨ បាននិយាយចោទប្រកាន់ថា មរណភាពរបស់ លោកឧត្តមសេនីយ៍ ហុក ឡងឌី គឺការបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីអោយដាក់គ្រាប់បំផ្ទុះ, និងលើសពីនោះ បាននិយាយចោទទៀតថាកូនប្រុសរបស់សពលោកឧត្តមសេនីយ៍ហុកឡង ឌី ឈ្មោះឌី វិជ្ជា កំពុងសហការជាមួយនឹងសម្តេចក្រឡា ហោម សខេង ដែលជាឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការរៀបចំផែនការដើម្បីសងសឹកវិញ ។ ដើម្បីរកយុត្តិ ធម៌, ពាក្យបណ្តឹង នៃការចោទប្រកាន់បរិហាកេរ្តិ៍ ត្រូវបានប្តឹងទៅកាន់សមរង្ស៊ី នៅតុលាការ ប្រទេសបារាំង។

សាលក្រមត្រូវបានប្រកាសនៅថ្ងៃទី១០តុលាឆ្នាំ២០២២ដែលបានបញ្ជាក់ ថា លោកសមរង្ស៊ីនោះពិតជាបាននិយាយបរិហាកេរ្តិ៍ចំពោះសម្តេចតេជោហ៊ុនសែនប្រាកដមែន។ សម្តេចតេជោហ៊ុនសែនក្នុងប្រសាសន៍ថ្លែងថ្ងៃទី១១តុលានេះ បានបញ្ជាក់ថានេះជាអ្វីតែមួយ គត់ដែលសម្តេចប្រាថ្នាចង់បានពីយុត្តិធម៌របស់តុលាការនៃប្រទេសបារាំងនេះ។

យោងតាមសាលក្រមរបស់តុលាការបារាំងដដែល បើទោះបីជាមានការអនុគ្រោះឱ្យសមរង្ស៊ី បានរួចផុតពីការពិន័យក៏ដោយ, តុលាការបារាំង បានទាត់ចោលនូវការស្នើរបស់សមរង្ស៊ីដែល ចង់ឱ្យសម្តេចតេជោហ៊ុនសែនសងនូវរាល់ការចំណាយទាំងអស់ចំពោះមេធាវីរបស់ជនជាប់ ចោទសមរង្ស៊ីនោះ។

ads banner