ព្រះមហាក្សត្រអង់គ្លេស Charles III នឹងឡើងគ្រងរាជ្យនៅថ្ងៃទី ៦ ខែឧសភាខាងមុខ

ឡុងដ៍៖ រាជវាំង Buckingham បានប្រកាសថា ព្រះរាជពិធីឡើងគ្រងរាជ្យសម្រាប់ព្រះមហាក្សត្រ Charles III នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំក្រោយ។

ព្រះរាជពិធីនឹងប្រព្រឹត្តទៅ នៅ Westminster Abbey ក្នុងទីក្រុងឡុងដ៍ ហើយនឹងធ្វើឡើងដោយអាចារ្យនៃទីក្រុង Canterbury ។
នៅក្នុងពិធីនោះ ស្តេច Charles III នឹងត្រូវឡើងគ្រងរាជ្យជាមួយនឹងម្ចាស់ក្សត្រី Camilla ។

ព្រះរាជវាំងឲ្យដឹងថា ព្រះរាជពិធីនេះនឹងឆ្លុះបញ្ចាំងពីតួនាទីរបស់ព្រះមហាក្សត្រ បច្ចុប្បន្ន ខណៈដែលត្រូវបានចាក់ឫសក្នុងប្រពៃណី និងពិធីបុណ្យដ៏យូរអង្វែង ដោយបន្ថែមថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសនៅពេលកំណត់។

ស្តេច Charles III បានឡើងសោយរាជ្យ នៅថ្ងៃទី ៨ ខែកញ្ញា បន្ទាប់ពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II ។ រជ្ជកាលរបស់ម្ចាស់ក្សត្រី Elizabeth II មានរយៈពេល ៧០ឆ្នាំ និង ២១៤ថ្ងៃ៕ ប្រភពពី The Nation

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner