នគរបាលកម្ពុជា និងវៀតណាមប្តេជ្ញាកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន (Video Inside)

ថ្នាក់ដឹកនាំមន្ត្រីនគរបាលនៃប្រទេសកម្ពុជានិងវៀតណាមបានជួបប្រជុំគ្នាពិភាក្សាលើកិច្ច សហការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ ខណៈដែលកម្ពុជាកំពុងបើកយុទ្ធនាការបង្ក្រាបខ្លាំង លើយុទ្ធនាការបង្ក្រាបអំពើជួរដូរមនុស្សនិងពលកម្មខុសច្បាប់។

ជំនួបរវាងអគ្គស្នងការនគរ បាលជាតិនាយឧត្តមសេនីយ៍នេត សាវឿន និងអនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង បានធ្វើឡើងនៅថ្ងៃទី ១២តុលាឆ្នាំ២០២២ នៅលើទឹកដីវៀតណាមនៃខេត្តតាយនិញ។

កម្ពុជាបានធ្វើយុទ្ធនាការស្វែងរកនិងជួយសង្គ្រោះមនុស្សដោយសារការជួញដូរនិងពលកម្ម ខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ ក្នុងចំណោមការស្នើរកអន្តរាគមន៍ពី ប្រទេសចំនួន១៣, ពលរដ្ឋវៀតណាមជាច្រើន គឺជាជនបរទេសដែលស្ថិតក្នុងចំណោមដែល កម្ពុជាបានជួយធ្វើការសង្គ្រោះកន្លងមកនេះ។

កិច្ចប្រជុំបានដាក់ចេញនូវកិច្ចសហការរវាងគ្នា ច្រើនចំណុច ក្នុងនោះការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានប្រឆាំងព័ត៌មាន ដែលបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់, បំផុសបំផុល បោកបញ្ឆោតប្រជាពលរដ្ឋ រវាងប្រទេសទាំង២។

អាជ្ញាធរនគរបាលនៃប្រទេសទាំង២ បានប្តេជ្ញាបង្កើនការល្បាត ត្រួត ពិនិត្យ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ឱ្យគោរពឯក រាជ្យ, អធិបតេយ្យជាតិ, ច្បាប់ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ គោរពប្រតិបត្តិលក្ខ ន្តិកៈគ្រប់គ្រងព្រំដែន ឱ្យបានហ្មឺងម៉ាត់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

អាជ្ញាធរនៃប្រទេសទាំង២ បានប្តេជ្ញាជម្រុញ និងបង្កើន កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែន ក្នុងការស្វែង និងទប់ស្កាត់មុខ សញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ, មុខសញ្ញាបទល្មើសគ្រឿងញៀន, បណ្តាសកម្មភាព ចាត់តាំង មេខ្យល់ និងខ្សែរយៈពួកឧក្រិដ្ឋជនលួចនាំមនុស្សឆ្លងដែន ខុសច្បាប់ បណ្តាសកម្ម ភាពល្បែងស៊ីសងខុសច្បាប់ ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។

ads banner