២៤ម៉ោងទទួលបានសេចក្តីស្នើជួយអន្តរាគមន៍ការជួញដូរមនុស្ស៨ករណី (Video Inside)

សមត្ថកិច្ចកម្ពុជាទទួលបានបណ្តឹងថ្មី ៨ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស៥៧ នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គបានឲ្យដឹងនៅថ្ងៃទី១២តុលានេះថាសំណើទាំង៨ករណីនេះរួមមានស្នើឱ្យសង្រ្គោះ ជនជាតិខ្មែរ ១នាក់, វៀតណាម ៣២នាក់, ចិន០២នាក់ ឥណ្ឌូនេស៊ី ២១នាក់ និងហ្វីលីពីន ១នាក់។

កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយ មានសេចក្តីរាយការណ៍ថា មាន ក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅប្រទេស បាន សហ ការជាមួយនឹងបក្ខពួកក្នុង ប្រទេស កម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាព ល្បួងមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ គួរបញ្ជាក់ថាកម្ពុជាបានធ្វើយុទ្ធនាការស្វែងរកនិង ជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។

មន្ត្រីនាំពាក្យក្រសួងការងារលោកហេងសួរ ក្នុងសន្និសីទកាសែតមួយថ្ងៃទី១២តុលាឆ្នាំ២០២២ បានមានប្រសាសន៍ពាក់ព័ន្ធនឹងការបង្ក្រាបនៃអំពើជួញដូរមនុស្សនេះ។

យោងតាមក្រសួងមហាផ្ទៃ បើគិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សំណើរកការជួយអន្តរា គមន៍មានសរុប៤៥២ ករណីជា មួយមនុស្ស ១ពាន់១៨០នាក់ រួមមាន ១៣សញ្ជាតិ។

ads banner