ប្រេងឆៅចំរ៉ូងចំរ៉ាស់របស់កម្ពុជាលក់បានចំនួនជាង១៤លានដុល្លារ (Video Inside)

កម្ពុជាទទួលបានប្រាក់ជាង ១៤លានដុល្លារទេជុំវិញការលក់ប្រេងឆៅជិត៣០ម៉ឺនធុង ខណៈមុននេះមានការរំពឹងថាអាចទទួលបានដល់២០លានដុល្លារឯនោះ។ រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពលលោក ម៉េង សក្តិធារ៉ា បានបញ្ជាក់នូវការលក់ប្រេងឆៅចំនួន២៩ម៉ឺន ធុងតម្លៃជាង១៤លានដុល្លារនេះ តាមរយៈសំណេរមួយក្នុងហ្វេសប៊ុកថ្ងៃទី១២តុលានេះ។

មន្ត្រីរដ្ឋលេខាធិការដដែលបានសរសេរថា ថវិកាដែលទទួលបាននេះ គឺនៅសល់ក្រោយការ កាត់កងលើការចំណាយផ្សេងៗ និងបែងចែកជាមួយភាគីពាក់ព័ន្ធ ដោយកម្ពុជាក្នុងចំណែក ទទួលបាន៧០ភាគរយ គឺថវិកាទទួលបានពីការលក់មានចំនួនជាង១៤លានដុល្លារ។

គួរបញ្ជាក់ថាកម្ពុជាទើបតែមានជាប្រវត្តិសាស្ត្ររបស់ខ្លួននូវការធ្វើអាជីវកម្មរ៉ែប្រេងលើកដំបូង ប៉ុន្តែប្រេងឆៅរបស់កម្ពុជាចំនួន២៩ម៉ឺនធុង ត្រូវបានគេលួចដឹកចេញតាមកប៉ាល់កាលពីឆ្នាំ ២០២១។

កប៉ាល់ដឹកប្រេងនោះ ក្រោយមកត្រូវបានអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានស្ទាក់ ចាប់ទុក និងកម្ពុជាបានដំណើរការប្តឹងផ្តល់លើបញ្ហានេះអូសបន្លាយ ប្រមាណជាងមួយឆ្នាំ មកហើយ និងទើបតែបញ្ចប់ក្នុងពេលនេះ។

មន្ត្រីក្រសួងរ៉ែនិងថាមពលបានថ្លែងបញ្ជាក់ថា ថវិកាជាង១៤លានដុល្លារដែលលក់បានមកពីប្រេងចំរ៉ូងចំរ៉ាស់នេះ នឹងយកធ្វើជាដើមទុន សម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនធុងនៅក្នុងប្លុក A និងការ ខួង អណ្តូងថ្មីបន្ថែមទៀត ។

ads banner