សម្តេចតេជោស្នើរៀបចំកែលម្អការរារាំងសក្តានុពលស្រ្តីក្នុងវិស័យសេដ្ឋកិច្ច (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យមានការរៀបចំប្រព័ន្ធអេកូឡូស៊ីមួយដែលកែលម្អការ រារាំងសក្តានុពលស្រ្តីក្នុងវិស័យសេដ្ឋកិច្ច។ ប្រសាសន៍ស្នើរបស់តេជោហ៊ុន សែន បានធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ នៅថ្ងៃទី១២តុលា ឆ្នាំ២០២២ ក្រោមប្រធាន បទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិន ភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ាន, ប្រទេសដៃគូ និងអគ្គលេខាធិការអាស៊ាន។ សម្តេចតេជោបានស្នើ ពិនិត្យ និង ផ្តល់ ការយកចិត្តទុកដាក់លើកិច្ចការចំនួន៤ចំណុចចំពោះស្រ្តី។
សម្តេចតេជោបានថ្លែងចាប់អារម្មណ៍ថាសហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និងកំពុង ប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេស នៅតាមតំបន់ទីជនបទ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងចាត់ ទុកថាអាស៊ាន គឺជាតំបន់ដែលមានការអភិវឌ្ឍន៍លឿនជាពិសេសដោយ សារតែស្ត្រី។
សម្តេចតេជោក្នុងការថ្លែងសុន្ទរកថាដដែល បានអំពាវនាវឱ្យមានការរួមសាមគ្គីនិងសហការ គ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជាអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និង ការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងដទៃទៀត។