លោកស្រី ហង្ស ស៊ីម៉ន៖ ការកំណត់យក៤វិញ្ញាសា សម្រាប់កីឡាជាតិ លើកទី៣ សិតតែវិញាសាសក្តានុពលត្រៀមខ្លួន នៅស៊ីហ្គេម

ភ្នំពេញ៖ លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡារាំកម្ពុជា បានត្រៀម តែ៤ វិញាសាដាក់ឲ្យប្រកួតប្រជែង ដែលមានអត្តពលិកមកពីក្រសួង-ស្ថាប័ន រាជធានី-ខេត្តចូលរួម។
លោកស្រី អគ្គលេខាធិការ បញ្ជាក់បន្ថែម ចំនួន៤វិញ្ញាសានេះ គឺអាចនឹងមានផលប៉ះពាល់ខ្លះៗ សម្រាប់ការត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធកីឡារាំបានត្រៀម១៤វិញាសាឲ្យតាមនិយមបច្ចេកទេសរបស់សហព័ន្ធកីឡារាំអន្តរជាតិ គឺត្រូវដាក់១៤វិញ្ញាសាឲ្យប្រកួតប្រជែងរាល់ព្រឹត្តិការណ៍ប្រកួត។ លោកស្រី បន្តថា វិញ្ញាសាទាំង១៤ គឺសុទ្ធតែវិញ្ញាសាមានសក្តានុពល ក្នុងការដណ្តើមមេដាយ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមការកំណត់ទិសដៅ និងមានផែនការច្បាស់លាស់ គឺសហព័ន្ធបានតម្រូវឲ្យកីឡាករ កីឡាការិនីចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance ខណៈចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance និង Break Dance ហ្វឹកហាត់តែ Break Dance តែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែសម្រាប់កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺជាការចូលរួមដំបូងសម្រាប់សហព័ន្ធកីឡារាំសម្រួចសិទ្ធផលទាំងអត្តពលិក និងមន្រ្តីបច្ចេកទេស ទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតិតែ៤វិញ្ញាសា ក្នុងចំណោម១៤វិញ្ញាសា ដូច្នេះធ្វើអោយប៉ះពាល់ដល់អត្តពលិកដែលហ្វឹកហាត់វិញ្ញាសាផ្សេងទៀត មិនបានចូលរួមប្រកួតបង្កើនសមត្ថភាព។ ទោះបីយ៉ាងណាលោកស្រី ហង្ស ស៊ីម៉ន ក៏បានជម្រុញ១០វិញ្ញាសាមិនបានចូលរួម ត្រូវតែបន្តការហ្វឹកហាត់អោយខ្លាំងត្រៀមចូលរួមការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដែលគ្រោងនឹងរៀបចំនាដើមខែវិច្ឆិកាខាងមុខនេះ និងត្រៀមចូលរួម ការប្រកួតជើងឯក ដែលរៀបចំដោយសហព័ន្ធកីឡារាំអាស៊ី នាទីក្រុងណូយ ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ ការប្រកួតជើងឯកប្រចាំ កីឡាជាតិ លើកទី៣ និងជើងឯកស៊ី នៅប្រទេសវៀតណាម សហព័ន្ធកីឡារាំ នឹងបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន នៅចុងខែ១២ រហូតដល់ខែ៤ ទើបបញ្ចប់មកត្រឡប់មកកម្ពុជាវិញ ដើម្បីត្រៀម Sea Games ឆ្នាំ2023 ។ ទាក់ទងនឹងការហ្វឹកហាត់ ភាគីចិននិងរ៉ាប់រងការស្នាក់នៅហូបចុក និងសន្យាផ្តល់គ្រូជំនាញកម្រិតខ្ពស់ធ្វើការបង្ហាត់បង្រៀនដល់អត្តពលិក។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រោមមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន Camsoc បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជាសរុប១៦១នាក់ លើ១២ប្រភេទកីឡា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋរយៈពេល៦ខែ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡា លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធកីឡារាំកម្ពុជា បានដាក់៤វិញ្ញាសា មាន Latin Five Dances , Standard Five Dances , Breaking Dance B Boy 1 និងBreaking Dance B Girl 1 អោយអត្តពលិកមកពី៤ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តក្រុងចូលរួមប្រកួត រួមមាន ក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តកំពង់ចាម និងខេត្តកណ្តាល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner