មន្រ្តីសហព័ន្ធបាល់ទះ សិង្ហបុរី សរសើរថា កម្ពុជាជាក្រុមខ្លាំងលំដាប់ពូលក្នុងតំបន់អាស៊ាន ក្រោយ យក ឈ្នះថៃ នៅស៊ីហ្គេមវៀតណាម

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បានថ្លែងលើកសើរថា ក្រុមបាល់ទះកម្ពុជាពិតជារីកចំរើនលឿនខ្លាំង ហើយ បានវិឌ្ឍខ្លួនក្លាយជាក្រុមខ្លាំងលំដាប់កំពូលក្នុងតំបន់អាស៊ាន បន្ទាប់ពីយកឈ្នះថៃក្រុមជម្រើសជាតិថៃក្នុងជំនួបនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក។
ការលើកឡើងពីសំណាក់ អគ្គលេខាធិការសហព័ន្ធបាល់ទះសង្ហបុរីបែបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ គ្រាដែល លោកដឹកនាំក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលនឹងធ្វើឡើងនាម៉ោង ៧ល្ងាច ថ្ងៃទី១៥ ខែតុលា កីឡដ្ឋានព្រីនស៍។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរីរូបនេះ បានលើកឡើងទៀតថា តំណាងឲ្យបាល់ទះសង្ហបុរី លោកពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិនេះឡើង។លោកថា តាមរយៈការប្រកួតនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមខ្លួនក្នុងការត្រៀមសម្រាប់ប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។
លោក បានគូសបញ្ជាក់ទៀតថា លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពលចាប់ពីពេលនោះមក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម។
លោក លើកឡើងទឿតថា កម្ពុជាបច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល(TOP)ហើយ ហើយខ្ញុំជឿជាក់ថា នៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមួយដ៏មានសក្ដានុពលក្នុងវិស័យបាល់ទះ។

សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងសិង្ហបុរី នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៧យប់ ថ្ងៃទី១៥ ខែតុលា នៅកីឡដ្ឋានព្រីនស៍ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner