សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (Video Inside)
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ បានបញ្ចប់ទៅ នារសៀលថ្ងៃដដែលនេះ ជាមួយនឹងសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផល។ សេចក្តីប្រ កាសព័ត៌មាន២ទំព័រ បានសរសេរថាអង្គប្រជុំបានឯកភាពលើរបាយការណ៍វាយតម្លៃរបស់ សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលត្រូវបានរៀបចំឡើងបន្ទាប់ពីបេសកកម្មស្វែងរកការ ពិតដែលបានធ្វើឡើងក្នុងខែកក្កដាឆ្នាំ២០២២ស្តីពីសំណើបេក្ខភារបស់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។
អង្គប្រជុំបានស្នើឱ្យមានការពន្លឿនការបញ្ជួនតំណាងអចិន្ត្រៃយ៍ សហគមន៍សង្គម-វប្បធម៌អាស៊ាន ទៅកាន់ការិយាល័យតំណាងអចិន្ត្រៃយ៍អាស៊ានដើម្បីបំ ពេញសមាសភាគណៈកម្មការនិងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ក្រុមប្រឹក្សាបានទទួលស្គាល់ពីផលប៉ះពាល់ដ៏ធំនៃជម្ងឺរាតត្បាតកូវីដ១៩ និង តួនាទីអប់រំឌីជីថលដើម្បីបង្កើនជំនាញថ្មីៗសម្រាប់ឧស្សាហកម្ម៤ចុចសូន្យ។
បណ្ឌិតសភាចារ្យហង់ជួនណារ៉ុនដែលជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានលើកឡើងអំពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។
គំនិតផ្តួចផ្តើមទាំងនោះរួមមាន សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីអំពីឆ្នាំយុវជនអាស៊ាន២០២២, ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធន់ក្នុងវិស័យ អប់រំ, សេចក្តីថ្លែងការណ៍ទីក្រុងសៀមរាបស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយ ភាពច្នៃប្រឌិតនិងបត់បែនដើម្បីគាំទ្រដល់សេដ្ឋកិច្ច វប្បធម៌និងច្នៃប្រឌិត និងសេចក្តីថ្លែង ការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរ ប្រវេសន៍ នៅក្នុងតំបន់អាស៊ាន។