កម្ពុជាចូលរួមជាមួយពិភពលោកបោះឆ្នោតថ្កោលទោសរុស្ស៊ី (Video Inside)
កម្ពុជាបានចូលរួមជាមួយនឹងពិភពលោកក្នុងការបោះឆ្នោតគាំទ្រក្នុងអង្គការសហប្រជាជាតិ ថ្កោលទោសរុស្ស៊ីដែលបានធ្វើប្រជាមតិតំបន់៤ភាគកើតអ៊ុយក្រែនជាតំបន់រណបរបស់ខ្លួន។
ការធ្វើប្រជាមតិថ្មីរបស់រុស្ស៊ីក្នុងតំបន់លូហានស៍, ដូណេតស៍, ហ្សាប៉ូរីហ្សៀ និងតំបន់ខឺសុន កាលពីចុងខែកញ្ញាកន្លងមកនេះបានធ្វើឱ្យមានការថ្កោលទោសពីប្រទេសជាច្រើនលើសកលលោក។
ក្នុងការបោះឆ្នោតថ្ងៃទី១២តុលាឆ្នាំ២០២២ ប្រទេសកម្ពុជានិងប្រទេស១៤២ដទៃទៀត បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ខណៈប្រទេសចំនួន៣៥ បានបោះឆ្នោតអនុប្បវាទ, និងប្រ ទេសចំនួន៥រួមទាំងរុស្ស៊ីខ្លួនឯង បានបោះឆ្នោតគាំទ្រ ការធ្វើប្រជាមតិកាត់ទឹកដីអ៊ុយក្រែន កន្លងមកនេះ ។
ក្នុងចំណោមប្រទេសដែលបោះអនុប្បវាទទាំង៣៥ គឺរួមមានប្រទេសចិន និង ឥណ្ឌា។ ចំណែកប្រទេសដែលបោះឆ្នោតគាំទ្ររុស្ស៊ីវិញ គឺរួមមានប្រទេសកូរ៉េខាងជើង, ប្រទេសបេឡារុស, ប្រទេសស៊ីរី និងប្រទេសនីការ៉ាហ្គ័រ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានសរ សេរក្នុងបណ្តាញសង្គម របស់លោកចាត់ទុកការសម្រេចរបស់កម្ពុជាថាបានបង្ហាញពីគោល ការណ៍នៃភាពដឹកនាំរបស់ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។