បេក្ខភាព រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មនឹងត្រូវសម្រេចថ្ងៃទី១៤តុលានេះ (Video Inside)

ស្ថាប័នរដ្ឋសភាត្រៀមនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រស្អែកនេះហើយ ដើម្បីធ្វើការបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តដល់យុវជននៃទំពាំងស្នងឫស្សីថ្មីមួយរូបគឺលោកឌិត ទីណា ក្នុងការ ក្លាយជារដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា នៅថ្ងៃព្រហស្បតិ៍ទី១៣ខែតុលា បានធ្វើការពិភាក្សានិងសម្រេចដាក់របៀបវារៈកិច្ចប្រជុំ រដ្ឋសភានៅថ្ងៃស្អែកនេះដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើរបស់រាជរដ្ឋាភិ បាលដើម្បីបញ្ចូលសមាជិកថ្មីរបស់រាជរដ្ឋាភិបាលគឺលោកឌិតទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅជាមួយគ្នានេះផងដែរ, លោកឌិតទីណា ត្រូវបានគណបក្សប្រ ជាជនកម្ពុជាសម្រេចតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ads banner