កម្ពុជាជម្រុញបង្កើនចំនួនភ្ញៀវទេសចរវៀតណាម (Video Inside)
កម្ពុជាបានកំណត់ទិសដៅបង្កើនចំនួនទេសចរណ៍ ក្នុងនោះនឹងគ្រោងឱ្យមាន ទេសចរវៀត ណាមចំនួន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងរហូតដល់ឆ្នាំ២០២៤ នឹងកើនដល់ ចំនួន១លាន នាក់។
គ្រោងនេះ បានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ លោក ថោង ខុន ជាមួយនឹងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក ង្វៀន ហ៊ុយតាង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
កម្ពុជា គិតត្រឹមរយៈ ពេល៨ខែដើមឆ្នាំនេះ បានទទួលភ្ញៀវទេសចរណ៍វៀតណាមប្រមាណជាង២៣ម៉ឺននាក់ហើយ ។ ក្នុងកិច្ចពិភាក្សាដដែលនោះផងដែរ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជានិងឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពគ្នា ជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ជាពិសេសតភ្ជាប់ពីកំពង់ផែ ទេសចរណ៍នៅកោះត្រល់ មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍ក្នុងខេត្ត កំពតនេះ នឹងត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
ភាគីទាំង២ នៅបានជជែកជុំវិញការតភ្ជាប់ផ្លូវអាកាសថែមទៀតតាមគោលដៅទេសចរណ៍មួយ ចំនួនដូចជាក្រុងសៀមរាប-កោះត្រល់, ក្រុងព្រះសីហនុ-ហាឡុង, ក្រុងសៀមរាប-ហាយហ្វុង, ក្រុងសៀមរាប-កាន់ថឺរ នោះជាដើម។