រាជធានីនិងក្រុង Larnaca ចុះហត្ថលេខាពង្រឹងចំណងមិត្តភាព (Video Inside)
រាជធានីភ្នំពេញ និងទីក្រុងឡាណាកា Larnaca នៃប្រទេសស៊ីប (Cyprus) បានចុះហត្ថលេខា ជាមួយគ្នាដើម្បីការលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នា។ ទីក្រុង ឡាណាកា គឺជាទីក្រុងមួយនៃទ្វីបអឺរ៉ុបស្ថិតក្នុងប្រទេសស៊ីប ដែលជាប្រទេសដ៏តូចមួយមាន ពលរដ្ឋប្រមាណជាង១លាន២សែននាក់តែប៉ុណ្ណោះ។
ការចុះហត្ថលេខាលើកស្ទួយចំណងមិត្ត ភាពរវាងក្រុងនៃប្រទេសទាំង២នេះ បានធ្វើឡើងនារសៀលថ្ងៃទី១៣តុលាឆ្នាំ២០២២រវាង អភិបាលរាជធានីភ្នំពេញឃួង ស្រេង និងអភិបាលក្រុងឡាណាកា គឺលោក អង់ដ្រៀស វីរ៉ាស់ Andreas Vyras ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។
លោកអភិបាលរាជធានី ឃួង ស្រេង បានថ្លែងថារាជធានីភ្នំពេញបានចងសម្ព័ន្ធ មេត្រីភាព ជាមួយទីក្រុងជាច្រើននៅលើពិភពលោក ហើយថ្ងៃនេះទៀត រាជធានភ្នំពេញក៏មានកិត្តិយស ដែលបានចុះហត្ថលេខា លើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពី ការបង្កើតចំណងមិត្តភាព រវាងរាជ ធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកានៃសាធារណរដ្ឋស៊ីប។
មន្ត្រីរាជ ធានីបានថ្លែងថាគោលបំណងពង្រីកចំណងមិត្តភាពនិងការយោគ យល់គ្នាទៅវិញទៅមករវាង ប្រជាជននៃទីក្រុងទាំងពីរ គឺការចង់ដកស្រង់បទពិសោធន៍ពីអ្វីដែលទីក្រុងឡាណាកា មានបច្ចុប្បន្នដូចជា «ចំណតឆ្លាតវៃ» «ភ្លើងបំភ្លឺឆ្លាតវៃ» និង «ការគ្រប់ គ្រងសំណល់រឹងឆ្លាតវៃជាដើម» ដើម្បីការចែករំលែកដល់រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងនូវបំណងដែលចង់ឲ្យរាជធានីភ្នំពេញក្លាយជា «ទីក្រុងវៃ ឆ្លាត» នៅពេលដ៏ខ្លីខាងមុខនេះ។