កម្ពុជាបណ្តេញជនបរទេសខុសច្បាប់១៥៧នាក់ (Video Inside)

ជនបរទេសចំនួន១៥៧នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយចាប់ខ្លួនពីបទឆ្លង ដែននិងស្នាក់នៅខុសច្បាប់ ។ សេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានអន្តោប្រវេសន៍ថ្ងៃនេះ បានឲ្យដឹងថាការបណ្តេញនេះបានធ្វើកាលពីថ្ងៃទី១១និង១២តុលាឆ្នាំ២០២២ក្នុងនោះរួមមានស្រី២៦នាក់។

សេចក្តីរាយការណ៍រៀបរាប់បន្តថាក្នុងចំណោមជនបរទេសទាំង១៥៧នាក់នោះ គឺមានតែ២សញ្ជាតិទេ គគឺ១៥៣នាក់សញ្ជាតិវៀតណាមនិង៤នាក់ទៀតសញ្ជាក់ចិន។ ជនបរ ទេសទាំងនេះ ត្រូវបានបណ្តេញតាមច្រកអន្តរជាតិបាវិតនិងច្រកត្រពាំងផ្លុងជាប់ទឹកដីវៀត ណាម និងការបណ្តេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។

ក្រសួងមហាផ្ទៃបានដាក់ ឈ្មោះអ្នកបណ្តេញទាំង១៥៧នាក់នោះ ក្នុងបញ្ជីខ្មៅដោយហាមមិនឱ្យចូលកម្ពុជារយៈពេល ៣ឆ្នាំ។

ads banner