ដាច់ស្ពានយោលនៅសំឡូត
អត្ថបទដោយ៖
Kien Sereyvuth
ចំណែកឯនៅខេត្តបាត់ដំបង ភ្លៀងធ្លាក់ក្នុងកម្រិតជាង ៣៩,៥ មីលីម៉ែត្រ បានធ្វើឲ្យដាច់ស្ពានពីរកន្លែង ក្នុង នោះមានស្ពានយោល ១កន្លែង ស្ពានឈើ១កន្លែង និងផ្លូវគ្រួសក្រហម ១កន្លែង ស្ថិតនៅឃុំតាតោក ឃុំសំឡូត និងឃុំមានជ័យ ស្រុកសំឡូត ។ អប្សរាណិតរាយការណ៍អំពីការដាច់ស្ពានយោល (សម្លេង)
បន្ថែម៖ គួរបញ្ជាក់ថាកាលពីព្រឹកមិញនោះផងដែរក្នុងខេត្តបាត់ដំបង ការធ្លាក់ភ្លៀងកម្រិតជិត៤០មីលីម៉ែត្រ បាន បង្កអោយស្ទឹងក្រញូងនៃស្រុកសំឡូត បានរងការចាល់លិចបណ្តាលអោយអ្នកស្រុកមួយចំនួនបានបង្ខំចិត្តឡើង លើដើមឈើដើម្បីការគេចពីទឹកជំនន់។ យោងតាមមន្ត្រីនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម ទឹកបានស្រក វិញហើយនារសៀលថ្ងៃទី១៦កញ្ញានេះ និងមិនមានករណីគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ។ ស្ទឹងក្រញូង គឺជាផ្នែកដើមនៃក្បាលប្រភពស្ទឹងសង្កែ ដែលទទួលរបបទឹកហូរមកពីប្រទេសថៃ។