ព្រឹត្តិការណ៍ DAVIS CUP ប្រកួតបើកឆាកកម្ពុជា ប៉ះ ពូតាន ក្នុងជំនួបពូល
ភ្នំពេញ៖ ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃច័ន្ទទី១៧ ខែតុលា ឆ្នាំ២០២២ បានចាប់ផ្តើមដំណើរការប្រកួតផ្លូវការហើយ ដោយក្រុមវាយកូនបាល់កម្ពុជា ឈរនៅក្នុងពូលA ដែលមាន៤ប្រទេសមានដូចជា ប្រទេស ទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខណៈពូលBមាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ប្រាប់ពីប្រទេសបារ៉េន តាមរយៈវីដេអូឃ្លីថា សម្រាប់ជំនួបពូលAដែលមាន៤ប្រទេសទាំងកម្ពុជានោះ គឺ ជំនួបបើកឆាក កម្ពុជាប៉ះប្រទេសប៉ូតានរីឯកប្រទេសទុកមេនីស្ថានប៉ះប្រទេសម៉ុងហ្គោលី។ខណៈពូលBដែលមាន៥ប្រទេស ប្រទេសគុយវេតប៉ះប្រទេសកាំ និងសង្ហបុរីប៉ះបារ៉ែនម្ចាស់ផ្ទះ។
អគ្គេខាធិការរូបនេះ បានពន្យល់ទៀតថា ក្នុងចំណោមទាំងពីរពូលគឺពូលAនិងពូល B ប្រទេសកម្ពុជាយើងឈរនៅក្នុងលំដាប់ប្រទេសខ្លាំងលេខ៣ រីឯប្រទេសឈរនៅក្នុងចំណាត់លេខ១គឺទុកមេនីស្ថាន និងប្រទេសឈរលេខ២គុយវ៉េត។
លោកថា សម្រាប់កម្ពុជាទិសដៅក្នុងព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤នេះ កម្ពុជាដាក់ទិសដៅដណ្តើមឲ្យបានកៅអីឡើងទៅកាន់គ្រុបទី៣នៅឆ្នាំក្រោយឲ្យបាន។ដូច្នោះក្រុមកីឡាករគ្រូបង្វឹក អ្នកដឹកនាំក្រុមទាំងអស់ប្តេជ្ញាចិត្តរួមចិត្តតែមួយប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីលើកមុខមាត់ និងបង្ហាញទង់ជាតិកម្ពុជាទៅកាន់ពិភពលោក។ជាមួយគ្នានោះ លោក អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណ គណៈកម្មាធិការជាតិខេមសុក ក្រុមហ៊ុន ធីស៊ីខេអេស ជីស៊ីស៊ី អេប៊ីអេ និង ខិសយូអ័ប។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ តាមការគ្រោងទុកមាន១០ប្រទេសចូលរួមប៉ុន្តែដោយសាអវត្តមានប្រទេសតាជីគីស្ថានទើបនៅសល់៩ប្រទេសមានដូចជា ពូល4ប្រទេសទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខណៈពូលBមាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី៕អត្ថបទ៖ ជាវ ចន្ធូ

