ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើញ្ញត្តិថ្កោលទោស សម រង្ស៊ី
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើញ្ញត្តិប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនាពេល ថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើ ការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនៃសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ នេះបើយោងតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ និងគម្រោងខុសច្បាប់របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាក។
ញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាដាច់ខាត ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត និងការពារឱ្យខានតែបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។
យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក បើក្រុមនេះជាន់ទឹកដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ ឱ្យបាន ធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ។
យើងខ្ញុំទាំងអស់គ្នាបានដឹង និងមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននឹងកំពុងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងបរិបូរពេញផ្ទៃប្រទេស។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញារួមគ្នាបន្តថែរក្សាតម្លៃនៃសន្តិភាពនេះ ឱ្យបានគង់វង្សស្ថិត ស្ថេរជារៀងរហូត ព្រមទាំងរួមគ្នាអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត”៕
ដោយ៖ពលជ័យ
