សមាជិកការិយាល័យនយោបាយវៀតណាមបំពេញទស្សនកិច្ច៣ថ្ងៃក្នុងកម្ពុជា (Video Inside)
សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស វៀតណាមកំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសកម្ពុជា។ ដំណើរបំពេញទស្សន កិច្ចរបស់លោកវ៉ូ វ៉ាន់ធួង VO VAN THOUNG បានចាប់ផ្តើមនៅថ្ងៃទី១៧តុលានេះ ដែលជា ដំណើរ ទស្សនកិច្ចក្នុងគោលបំណង បន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និង វៀតណាម។
លោកវ៉ូ វ៉ាន់ ធួង នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួប សម្តេចវិបុលសេនា ភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា នៅវិមាន៧មករា។
ក្នុងអំឡុងទស្សនកិច្ច មន្ត្រីជាន់ខ្ពស់នៃគណបក្សនយោបាយវៀតណាម នឹងចូលក្រាបបង្គំ គាល់ព្រះមហាក្សត្រខ្មែរ, ជួបពិភាក្សាជាមួយជួបសម្តេចប្រធានរដ្ឋសភាហេង សំរិន, ជួប សម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន, និងជួបជាមួយលោកជំទាវកិត្តិសង្កហ បណ្ឌិត ម៉ែន សំអន ផងដែរ។ ដោយឡែក មន្ត្រីជាន់ខ្ពស់បក្សរបស់វៀតណាមដដែល នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ បណ្ឌិតហ៊ុន ម៉ាណែត ថែមទៀត។