សម្តេចតេជោបញ្ជាធ្វើចំណាត់ការបន្ទាន់ជួយពលរដ្ឋរងគ្រោះទឹកជំនន់ (Video Inside)

សម្តេចតេជោហ៊ុនសែន បានបញ្ជាឱ្យរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេនេសាទ ត្រូវចាត់វិធានការភ្លាមនិងជាបន្ទាន់ជួយពលរដ្ឋដែលរងគ្រោះនឹងទឹកជំនន់។ កម្ពុជាក្នុងរយៈ ពេលកន្លងមកនេះ បណ្តាខេត្តមួយចំនួនបានរងនឹងការលិចដោយជំនន់ទឹកភ្លៀងដែលធ្វើឱ្យ មានអន្តរាយដល់ជីវិតប្រជាពលរដ្ឋ, សត្វពាហនៈ និងដំណាំកសិកម្មរបស់ពលរដ្ឋ។

ក្នុងប្រសាសន៍របស់សម្តេចថ្ងៃទី១៧តុលាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យា ល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ សម្តេចបានថ្លែងប្រាប់រដ្ឋមន្ត្រីថ្មីក្រសួងកសិកម្មដែល ទើបឡើងកាន់តំណែងថ្ងៃច័ន្ទនេះ ត្រូវប្រញាប់ធ្វើកិច្ចការសង្គ្រោះទាំងនេះ។

យោងតាមការព្យាករណ៍អាកាសធាតុ ការធ្លាក់ភ្លៀងបានធូរស្រាលបន្តិចវិញ ប៉ុន្តែទឹកនៅតែ លិចតាមកន្លែងខ្លះដោយសារតែករណីហូរស្រកយឺតចូលក្នុងទន្លេមេគង្គនិងទន្លេសាប។ ការ ដាក់បញ្ជាត្រូវរៀបចំធ្វើវិធានការភ្លាមនេះ បានធ្វើឡើងនៅចំថ្ងៃដែលរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិ កម្មគឺលោកឌិត ទីណា ទើបបានឡើងកាន់តំណែងជាផ្លូវការ។

សម្តេចនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ដល់ពលរដ្ឋដែលរងនឹងវិបត្តិសេដ្ឋកិច្ច ដោយសារទឹកជំនន់ នៅបានអំពាវនាវដល់ធនាគារនិងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុសូមជួយផ្តល់នូវ ការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។ សម្តេចបានស្នើឱ្យ ជួយពន្យាពេលនូវការសង, បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានសាឡើងវិញ។

សម្តេចតេជោហ៊ុនសែនបានថ្លែងថាការរឹបអូសយកដីធ្លីឬផ្ទះសម្បែងពលរដ្ឋណាមួយដោយ ផ្អែកលើកិច្ចសន្យាដើមសងនិងជំពាក់នោះ គឺមិនគួរនឹងធ្វើឡើងឡើយ។ សម្តេចបានប្រាប់ដល់ ធនាគារនិងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមេត្តាយោគយល់ដល់ពលរដ្ឋដែលរងនឹងវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជំនន់ទឹកភ្លៀងនោះ។ 

សម្តេចតេជោនៅបានដាក់បញ្ជាដល់ធនាគារជាតិនៃ កម្ពុជាត្រូវចុះធ្វើការជាមួយនឹងបណ្តាក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ដែលរងផលប៉ះពាល់នោះ។

ads banner