ខេត្តក្រចេះផ្តល់ពូជស្រូវជាង៧៦តោនដល់ពលរដ្ឋខ្វះខាត (Video Inside)
អត្ថបទដោយ៖
Apsara Net
ពូជស្រូវរបស់រដ្ឋាភិបាលជាង៧៦តោន ត្រូវចែកប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹក ជំនន់នៅខេត្តក្រចេះ ដើម្បីមានលទ្ធភាពស្តារឡើងវិញ។ ពូជស្រូវទាំងនោះ ត្រូវបានចែកជួន ដោយពលរដ្ឋតាមរយៈអភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅថ្ងៃទី១៧ ខែតុលា ដល់ពលរដ្ឋ ក្នុងស្រុកព្រែកប្រសព្វ, ស្រុកចិត្របុរី និងក្រុងក្រចេះ។
លោក វ៉ា ថន បានគូសបញ្ជាក់ថា ពូជស្រូវដែលទទួលបានពីរាជរដ្ឋាបាលពេលនេះ គឺជាប្រភេទពូជស្រូវថ្មី និងជាពូជស្រូវ ស្រាល មិនប្រកាន់រដូវ ដែលប្រើពេលវេលាដាំតែ១១៥ថ្ងៃតែប៉ុណ្ណោះ។
ការផ្ដល់គ្រាប់ពូជស្រូវនេះក្នុងខេត្តក្រចេះនេះ ជាជំហានដ៏លឿនមួយរបស់ខេត្តក្នុងការជួយ សង្គ្រោះពលរដ្ឋក្រោយប្រសាសន៍អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកអភិបាលខេត្ត បានថ្លែងថាពលរដ្ឋណាដែលមិនទាន់ទទួលបានគ្រាប់ពូជស្រូវ នឹងត្រូវបន្តទទួល ប៉ុន្តែក្នុងជំ ហានដំបូងគឺជួយដោះស្រាយដល់ប្រជាពលរដ្ឋណាដែលរងការខ្វះខាតចាំបាច់ជាចម្បងសិន។