ស្រុកស្ទោងចែកពូជស្រូវជាង១៣ពាន់តោនដល់អ្នកស្រុក (Video Inside)

ពូជស្រូវជាង១៣តោន ត្រូវបានចែកជូនដល់ពលរដ្ឋជាង២០០គ្រួសារ នៅស្រុកស្ទោងនៃខេត្ត កំពង់ធំដែលរងនឹងករណីជំនន់ទឹកភ្លៀង។

ពូជស្រូវ១៣ពាន់៣០០គីឡូក្រាមនេះ ត្រូវបាននាំ យកទៅ ចែកចាយនៅថ្ងៃទី១៧តុលានេះ ដោយអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ស្រប ពេល ដែលមានប្រសាសន៍អំពាវនាវរប​ស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដាក់បញ្ជាការជួយ ពលរដ្ឋ ជាបន្ទាន់។

នៅក្នុងស្រុកស្ទោងដែលរងនឹងការលិចដោយជំនន់ទឹកភ្លៀងនោះ ពលរដ្ឋ ដែលបានទទួលពូជស្រូវនេះ មានចំនួន២០៤គ្រួសារ មកពី៣ឃុំ។ ក្នុងឃុំនោះ ទឹកជំនន់បាន លិចស្រូវខូចចំនួន១២៦ហិកតា។

ads banner