ខេត្តសៀមរាបចែកស្រូវពូជជិត៤០០តោនដល់កសិករ (Video Inside)
អត្ថបទដោយ៖
Apsara Net
នៅក្នុងខេត្តសៀមរាបនោះវិញ, ស្រូវពូជជិត ៤០០តោន ក៏ត្រូវបានប្រគល់ ជូនកសិករនៅក្នុង ខេត្តផងដែរ ។ ពូជស្រូវទាំងនេះ ត្រូវបានចែកជួនដោយទេសរដ្ឋមន្ត្រីគន់គីម នៅថ្ងៃទី១៧តុលា នេះខណៈដែលមានការដាក់បញ្ជាពីសម្តេចនាយករដ្ឋមន្ត្រីក្នុងការជួយពលរដ្ឋដែលស្រូវស្រែ បានរងខូចដោយសារជំនន់ទឹកភ្លៀង។
របាយការណ៍បានបង្ហាញថា ស្រូវពូជដែលបានយក ទៅចែកជូនប្រជាកសិករនេះ មានចំនួន ៣៧៧តោន និងត្រូវបានចែកជូនប្រជាកសិករចំនួន ២ពាន់៥៩៤គ្រួសារ ដែលមកពីស្រុកស្រីស្នំ និងស្រុកក្រឡាញ់។
ក្នុងពិធីនោះផងដែរ ក្រៅពី ចែកស្រូវពូជហើយ ក៏មានការផ្តល់ជាជំនួយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះចំនួន១ពាន់ គ្រួសារដែលមកពី ១០ឃុំ ក្នុងស្រុកក្រឡាញ់។ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេសធំ និងថវិកា ២០,០០០រៀល។