សម្តេចតេជោអំពាវនាវពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះ ឆ្នោត ត្រូវនាំគ្នាទៅចុះឈ្មោះខណៈការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គ្រោងនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ។

យោងតាមគជប ការចុះឈ្មោះបោះឆ្នោត នឹងមានរយៈពេល២ខែនិង១២ថ្ងៃ គឺរវាងពីថ្ងៃទី២០តុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ សម្តេច តេជោហ៊ុនសែនបានថ្លែងថា សម្តេចនឹងត្រូវទៅចុះឈ្មោះសាជាថ្មីផងដែរ ដោយសារតែការ ផ្លាស់ប្តូរថ្ងៃកំណើតថ្មីក្នុងអត្តសញ្ញាណបណ្ណ។

ការចុះឈ្មោះបោះឆ្នោតនេះ គឺជាការស្រង់នូវបញ្ជីទិន្នន័យបន្ថែមទៀតជុំវិញចំនួនអ្នកមាន សិទ្ធិ បោះ ឆ្នោតខណៈដែលការបោះឆ្នោតសកលនឹងឈានមកដល់ក្នុងថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ ២០២៣។

ads banner