កងកម្លាំងយោធពលខេមរភូមិន្ទប្តេជ្ញាការពាររាជរដ្ឋាភិបាល (Video Inside)
អត្ថបទដោយ៖
Apsara Net
កងកម្លាំងយោធពលខេមរភូមិន្ទរួមមានកងកម្លាំងទ័ពជើងគោក, ជើងទឹកនិងជើងអាកាស បានធ្វើញ្ញត្តិរៀងៗខ្លួន ថ្កោលទោសសមរង្ស៊ី និងការប្តេជ្ញាប្រឆាំងមេខ្លោងក្រុមឧទ្ទាមរូបនោះ ជាមួយនិងបក្ខពួកដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ញ្ញត្តិថ្កោលទោសសម រង្ស៊ី បានធ្វើឡើងនៅថ្ងៃទី១៧តុលាឆ្នាំ២០២២ បន្ទាប់ពីសមរង្ស៊ីបានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនមួយប្រកាសតាមឃ្លីបវីដេអូញុះញង់កងកម្លាំងប្រឆាំងនឹងរាជរដ្ឋាភិបាល។
ញ្ញត្តិរបស់ កងកម្លាំងយោធពលខេមរភូមិន្ទ បានហៅសមរង្ស៊ី ជាមេឧទ្ទាមនៃពូជក្បត់ជាតិ៣ជំនាន់ និង បានប្តេជ្ញាការពារសម្តេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាព និងជាមនុស្សដែលមានការ គោរពស្រលាញ់ពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ កងកម្លាំងយោធពលខេមរភូមិន្ទ បានប្តេជ្ញានិង អំពាវនាវការចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងបក្សពួកបើសិនជាហ៊ានជាន់ទឹកដីនៃប្រទេសកម្ពុជា វិញនោះ។